អ្នក​ប្រឡង​ជាប់​បាក់ឌុប​ឆ្នាំ​២០០៩ អាចដក​សញ្ញាបត្រ​បាន​ហើយ

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បាន​ផ្ញើលិខិត​ជូន​ដំណឹងកាលពីថ្ងៃទី២៦​តុលា ​ដល់​ប្រធាន​មន្ទីរ​អប់រំ​​រាជធានី-ខេត្ត ឲ្យដឹង​ថា ក្រសួង​បាន​ផលិត​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ កក្កដា ២០០៩ រួចរាល់​ហើយ។​
បេក្ខជន​ប្រឡងបាក់ឌុបឆ្នាំ២០១៧ មកមើលលទ្ធផល កាលពីខែកញ្ញា។ រូបតំណាង
លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ បាន​ស្នើឲ្យ​ប្រធាន​មន្ទីរ​រាជធានី-ខេត្ត​ទាំងអស់ ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០០៩ នៅនាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​តទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ដែលបាន​ប្រឡង​ជាប់ ដោយ​ឥត​គិត​ថ្លៃ៕

Post a Comment

0 Comments